(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់ជនជាតិចិនកំពុងជិះកង់បីបណ្តាលឲ្យធ្លាក់ស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចាប់បានហើយ ដែលករណីឆក់ទូរសព្ទ័ដៃបានកើតឡើងកាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង២១៖៤០នាទី យប់ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
លោក សុឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌបឹងកងកង បានប្រាប់ឲ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៩ កំលាំងនគបាលប៉ុស្តិបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកំលាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២នាក់ និងដកហូតមធ្យោបាយ(ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង)ព្រមទាំងដកហូត វត្ថុតាងទូរសព្ទ ០១គ្រឿងដែលជារបស់ជនរងគ្រោះ ។
បច្ចុុប្បន្ន ជនសង្ស័យទាំងពីរបានសារភាព នឹងកំពុងឃាត់ខ្លួននៅការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕