(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៩៦៩គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៩៥៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៦៨៨គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៨,៨៧២គ្រឿង រកឃើញយានយន្តល្មើស៨,០៥១គ្រឿង ក្នុងនោះម៉ូតូ៦,១៦៤គ្រឿង និងផាកពិន័យ៧,០៨៦គ្រឿង ក្នុងនោះម៉ូតូ៥,៥៤៣គ្រឿង៕