(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ចំនួន១៤ និងក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានចាប់ដៃគ្នារៀបចំពិព័រណ៍បញ្ចុះតម្លៃពិសេស លើសំបុត្រយន្ដហោះ កញ្ចប់ទេសចរណ៍ក្រៅប្រទេស កញ្ចប់ទេសចរណ៍ក្នុងស្រុក និងសេវាទេសចរណ៍ជាច្រើនទៀត ដែលពុំធ្លាប់មាន ក្នុងគោលបំណងអបអរសាទរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ក្រុមហ៊ុន Cambodian Distribution System. (CDS) បានរួមសហការជាមួយផ្សារទំនើបអ៊ីអនម៉ល១ បើកការដាក់តាំងពិព័រណ៍សំបុត្រយន្តហោះដ៏ធំពិសេសមួយ AIR TICKETS FESTIVAL នៅជាន់ផ្ទាល់ដី ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់០៨ ខែកញ្ញា ២០១៩ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់ លើការបញ្ចុះតំលៃ សំបុត្រយន្តហោះ កញ្ចប់ទស្សនកិច្ចក្រៅប្រទេស ក្នុងប្រទេស និងសេវាទេសចរណ៍ជាច្រើនទៀតប្រចាំឆ្នាំ២០១៩នេះ។
ព្រឹត្តិការណ៍ក្នុងការបញ្ចុះតម្លៃដ៏កក្រើកពុំធ្លាប់មាននេះ គឺចាប់ផ្ដើមពីថ្ងៃទី0៦-0៧-0៨ ខែកញ្ញានេះ ដោយមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ ដែលលោកអ្នកទុកចិត្តដូចជា Cambodia Angkor Air, Bangkok Airways, Malaysia Airlines, Philippine Airlines, EVA Air, Silk Air និង Singapore Airlines និងមានការចូលរួមពីបណ្ដាទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ជាច្រើនដូចជាៈ PTM TRAVEL & TOUR, WORLD EXPRESS TOURS, WORLD POP TRAVEL, VLK TRAVEL, KK INTERNATIONAL TRAVEL, AMARY TRAVEL, CINA TRAVEL, TOUREX ASIA, CSL TRAVEL, OCEAN VIEW TRAVEL, SKP TRAVEL, PARAMOUNT ANGKOR TRAVEL, MING LIANG GROUP, 2WORLD TRAVEL ដែលសុទ្ធតែជាក្រុមហ៊ុនទេសចរណ៍កំពុងមានឈ្មោះល្បី និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារនៃកម្ពុជា។
សម្រាប់ពិព័រណ៍នេះដែរ អតិថិជនអាចអញ្ជើញចូលរួមបានដោយសេរី ដើម្បីទទួលបានការបញ្ចុះតំលៃពិសេសលើ សំបុត្រយន្តហោះ កញ្ចប់ទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស និងសេវាទេសចរណ៍ជាច្រើនទៀត ដែលពុំធ្លាប់មានពីមុនមក ពិសេសជាងនេះទៅទៀត រាល់ការជាវសំបុត្រយន្តហោះ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីឈ្នះសំបុត្រយន្តហោះ Premium Economy Class ទៅសហរដ្ឋអាមេរិចពី ក្រុមហ៊ុនអាកាសចរណ៍ SilkAir និង Singapore Airlinesផងដែរ៕