(ភ្នំពេញ)៖ ក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី បានជួបសួរសុខទុក្ខ កូនស្រីប្រធានក្រុមប្រឹក្សាខណ្ឌ និងឧបត្ថម្ភថវិកាជូនភរិយា មន្រ្តីសាលាខណ្ឌ ដែលទើបសម្រាលកូននៅឯគេហដ្ឋាន និងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សកម្មភាពនេះ បន្ទាប់ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស បានចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥គ្រួសាររស់នៅសង្កាត់ទួលសង្កែទី២ និងចូលរួមរំលែកទុក្ខចំពោះការទទួលអនិច្ចកម្មភរិយា របស់មាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ។
ការងារមនុស្សធម៌របស់ក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និងក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនេះ បានប្រព្រឹត្តឡើងរយៈពេល២ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃទី០៤-០៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការណែនាំពីលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងការឯកភាពទាំងស្រុងពីលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។
ក្នុងដំណើរចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះកូនស្រីប្រធានក្រុមប្រឹក្សាខណ្ឌ ធ្លាក់ខ្លួនឈឺ និងឧបត្ថម្ភទាំងគ្រឿងឧបភោគបរិភោគ និងថវិកាជូនភរិយា មន្រ្តីសាលាខណ្ឌ ដែលទើបសម្រាលកូនទាំង២គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥គ្រួសារ និងចូលរួមរំលែកទុក្ខចំពោះការទទួលអនិច្ចកម្មភរិយា របស់មាជិកក្រុមប្រឹក្សាសង្កាត់នេះ លោកស្រី អាន ផល្លា ជា ពិសី សូមជូនពរឲ្យខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ក្រៅពីនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋងាយរងគ្រោះ ក៏ដូចជាប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយាមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីពួកគាត់បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងការដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ៕