(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងទិសយោធភូមិភាគទី១ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយនឹងការថ្លែងសរសើរចំពោះការខិតខំលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំយោធភូមិភាគទី១ បានដឹកនាំបានល្អ ជាចំណែកមួយរបស់កងយោធពលខេមរភូមិន្ទក្នុងការចូលរួមពង្រឹងវិស័យការពារជាតិ អគ្គមេបញ្ជាការ ក៏បានមានមតិផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយោធភូមិភាគ លើការងារគ្រប់គ្រងកម្លាំង និងការងារថែទាំមធ្យោបាយ សម្ភារ និងគ្រឿងបំពាក់។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានក្រើនរំលឹកដល់៖

*យោធិនទាំងអស់គោរពឱ្យបាននូវបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ
*កងយោធពលខេមរភូមិន្ទរបស់យើងត្រូវយកចិត្តទុកដាក់ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងទៅលើជីវិត ក៏ដូចជា មធ្យោបាយ និងសម្ភាររបស់ប្រជាពលរដ្ឋ៕