(ស្ទឹងត្រែង)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកគឹម ប្រុស ប្រធានសាខា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមស្តង់បោះ ដុំ និងផ្ទះលក់ទំនិញ ស្ថិតនៅក្នុងក្រុង ស្ទឹងត្រែងខេត្តស្ទឹងត្រែង
ជាលទ្ធផលបានរកឃើញផលិតផល ៦មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។
លោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅតាមស្តង់បោះ ដុំ និងផ្ទះលក់ទំនិញ ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន៦មុខ រួមមាន៖ ទឹកក្រូច fanta ដប១៨កេស, cocacoa កំប៉ុង ៥កេស, oishi ដប ២កេស, ទឹកចាហ៊ួយដប ២កេស, ទឹកក្រូចដបធំ ៣ដប, នំកញ្ចប់ក្មេង ២កញ្ចប់ សរុបទាំអស់ចំនួន ២៦០,៥គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។
ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕