(ភ្នំពេញ)៖ ក្រុមហ៊ុន First Cambodia ជាក្រុមហ៊ុនឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បានសហការគ្នាជាមួយក្រុមហ៊ុន Pacific Tech មកពីសិង្ហបុរី និងក្រុមហ៊ុន Fortinet ដែលជាក្រុមហ៊ុនឈានមុខគេលើប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធព័ត៌មានវិទ្យា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរួមគ្នារៀបចំសិក្ខាសាលាមួយ ស្តីពី «Beyond Security 4G and 5G» ដោយមានការចូលរួម ពីសំណាក់អតិថិជន មកពីខាងTelco and ISP ជាច្រើនផងដែរ។
ក្រុមហ៊ុន First Cambodia ជាក្រុមហ៊ុន IT Solution លំដាប់ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារកម្ពុជាជាង១៧ឆ្នាំ ហើយជាក្រុមហ៊ុនដែលមានជំនាញ់ខ្ពស់ ក្នុងការផ្គត់ផ្គង់ និងគ្រប់គ្រងទៅលើប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្ដិរបស់បណ្តាញទំនាក់ទំនង និង System ផ្សេងៗ ជូនអតិថិជនទាំងនៅក្នុងវិស័យធនាគា គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ បណ្តាលស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានាជាច្រើនទៀត ទាំងក្នុងស្រុក និងក្រៅប្រទេស នៅអាស៊ីអាគ្នេយ៍រួមមានប្រទេសឡាវ និងប្រទេសភូមាជាដើម។
លោក ហ៊ត គីមសៀង ប្រធានគ្រប់គ្រង់អភិវឌ្ឍន៍គំរោង របស់ក្រុមហ៊ុន First Cambodia បានថ្លែងថា សិក្ខាសាលានេះ គឺជាការផ្ដល់ឱកាសដល់អតិថិជន ដែលមកពីក្រុមហ៊ុន Telco and ISP ទាំងអស់ ស្វែងយល់ពីសារៈសំខាន់ នៃប្រព័ន្ធសុវត្ថិភាព លើបច្ចេកវិទ្យាព័ត៌មាន ផ្តោតលើប្រព័ន្ធទំនាក់ទំនង 4G និង 5G ព្រោះក្រុមហ៊ុនដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវប្រព័ន្ធទំនាក់ទំនង 4G និង 5G នេះទៅកាន់អតិថិជនរបស់ខ្លួន។
លោកបានបន្ថែមទៀតថា ប្រព័ន្ធ 3G បានចាប់ផ្តើមមាននៅឆ្នាំ២០០១ ជាមួយនឹងល្បឿន Internet ត្រឹមតែ (384-2Mb/s) ប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០១២ ទើបប្រព័ន្ធ 4G ចាប់ផ្តើមកកើត ជាមួយនឹងល្បឿន (150-450 Mb/s) នឹងបន្តប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ ជាមួយនឹងបម្រែបម្រួឡមួយនេះ ធ្វើឲ្យបច្ចេវិទ្យាលើពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ពិសេសទៅលើប្រព័ន្ធទំនងតាមរយៈ Smart Phone ដែរបង្កើតឲ្យមាន Features និង Functions ជាច្រើនដំណើរការទៅយ៉ាងរលូន និងឆាប់រហ័ស។
នាពេលបច្ចុបន្ននេះ អ្នកជំនាញ់កំពុងបង្កើតប្រព័ន្ធ 5G ថ្មីទៀត ដែលអាចផ្តល់នូវល្បឿន Internet លឿនជាងមុន១០ដង (10Gb/s) ក្នុងខណៈពេលដែលប្រព័ន្ធ ឧបករណ៍អេឡិចត្រូនិចទាំងអស់វិត្តន៍ទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីដំណើការ (IoT Devices and Digital Era)។
ក្រុមហ៊ុនមានចក្ខវិស័យខ្ពស់ និងបានសំលឹងមើលឃើញនូវបម្រែបម្រួលយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យា 4G និង 5G នាពេលបច្ចុបន្ននេះ ក្រុមហ៊ុនបានសម្រេចរៀបចំសិក្ខាសាលានេះឡើង និងបានអញ្ចើញក្រុមហ៊ុនធំឈ្មោះ FortiNET និងអ្នកជំនាញ មកធ្វើបទបង្ហាញអំពីផលិតផល ក៏ដូចជាបង្ហាញពីសមត្ថភាពទប់ស្តាត់នានា ពាក់ព័ន្ធនឹងសុវត្ថិភាពក្នុងការរៀបចំបណ្តាញ 5Gនេះ។
ជាចុងក្រោយ លោក ហ៊ត គីមសៀង តំណាងឲ្យក្រុមហ៊ុន First Cambodia បានធ្វើការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានចំណាយពេលដ៏មានតំលៃរបស់ខ្លួន ចូលរួមក្នុងកម្មវិធី និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន First Cambodia រហូតរៀងមក។
ក្រុមហ៊ុនប្ដេជ្ញាផ្តល់នូវសេវាកម្មល្អរបស់ខ្លួន និងព្យាយាមពង្រីកសាខារបស់ខ្លួន ឲ្យទាំងនៅក្នុងស្រុក និងក្រៅប្រទេសឲ្យកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាជួយលើកតម្កើនមុខមាត់ និងស្នាដៃខ្មែរទៅកាន់ប្រទេសនានានៅក្នុងតំបន់ផងដែរ៕