(ភ្នំពេញ)៖ នៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនជីប ម៉ុង លែន នឹងធ្វើការបើកលក់ដំណាក់កាលថ្មីនៅក្នុងគម្រោង លែនម៉ាក៦០ម៉ែត្រ ជាមួយនឹងការបញ្ចុះតម្លៃ៧% អមជាមួយនឹងការរំលស់ ១០០% ក៏ដូចជាផ្តល់ជូនប័ណ្ណទឹកប្រាក់រហូតដល់៣,០០០ដុល្លារ សម្រាប់អ្នកចូលរួមកម្មវិធីនេះដោយផ្ទាល់។

គម្រោង លែនម៉ាក ៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ ដែលជាទីក្រុងរណបមួយ កំពុងមានភាពអភិវឌ្ឍន៍ខ្លាំង និង មានការចរាចរណ៍ទៅវិញទៅមកយ៉ាងមមាញឹក។ លើសពីនេះទៅទៀត នៅតាមបណ្តោយមហាវិថីនេះគឺពោរពេញទៅដោយ ផ្សារទំនើបធំៗ សាលារៀន មន្ទីរពេទ្យ និង អាគារពាណិជ្ជកម្មជាច្រើនទៀត។

គម្រោង លែនម៉ាក ៦០ម៉ែត្រ អភិវឌ្ឍលំនៅឋានប្រណិតជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីន អេ, វីឡាភ្លោះ, វីឡាកូនកាត់ អេ, និង ហ្សប ហៅស៍។ ក្នុងគម្រោង ក៏មានការអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀតដូចជា ផ្សារទំនើប ជីប ម៉ុង ៦០ម, ក្លឹបហាត់ប្រាណដ៏ធំ, ខុនដូ, និង គម្រោងអភិវឌ្ឍន៍អនាគតជាច្រើនទៀត។

ប្រសិនបើលោកអ្នកកំពុងស្វែងរកលំនៅឋាន ដែលមានគុណភាពខ្ពស់ ម៉ូតផ្ទះស្អាត ជាមួយនឹងទីតាំងដែលមានសក្តានុពលខ្ពស់ លោកអ្នកពិតជាពេញចិត្តនឹងគម្រោង លែនម៉ាក ៦០ម៉ែត្រ។ លោកអ្នកអាចអញ្ជើញមកចូលរួមនៅថ្ងៃកម្មវិធីផ្ទាល់ដោយសេរី ឬ សម្រាប់ព័ត៌មានបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ៕