(ភ្នំពេញ)៖ ធុញនឹងថ្មឆាប់អស់ សាកថ្មយូរក្រពេញ និងតានតឹងនឹងទូរស័ព្ទដើរយឺត ហើយក៏ព្រួយបារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬរូបភាព វីដេអូអនុស្សាវរីយ៍អស់មែនអត់? ពេលនេះជាមួយនឹង អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង10+ ដែលកំពុងតែមានវត្តមានលើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុបនេះ លោកអ្នកឈប់បារម្ភទៀតទៅ។
ហេតុដូច្នេះហើយ ទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី២ (Performance)បន្ថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងកាន់តែច្បាស់ និងរីករាយជាមួយនឹងបទពិសោធន៍ ដែលពុំធ្លាប់មាននៃអធិរាជស្មាតហ្វូនប៊ិក ដែលមានតែមួយគ្មានក្នុងលោក។ ខណៈនេះ កុំឱ្យប្រិយមិត្តក៏ដូចជាអតិថិជនទាំងអស់រង់ចាំយូរ សូមមកមើលនៅខាងក្រោមនេះទាំងអស់គ្នា!
* POWER THAT LASTS ALL DAY៖ ត្រង់ចំណុចនេះក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពលថ្មរបស់ខ្លួនឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយជាមួយការកម្សាន្ត ឬបំពេញការងារផ្សេងៗរបស់លោកអ្នកបានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត!
* SUPER FAST CHARGING៖ អ្វីគ្រប់យ៉ាងគឺសុទ្ធតែមានភាពអស្ចារ្យ និងដំណើរការបានលឿនបំផុត! បច្ចេកវិទ្យាមួយនេះ គឺលោកអ្នកគ្រាន់តែសាកថ្មតែមួយភ្លែតប៉ុណ្ណោះ តែលោកអ្នកអាចប្រើប្រាស់បានយូរផងដែរ! (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)
* HYPER FAST PROCESSOR៖ ត្រង់ចំណុចនេះ សាមសុង បានផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរីអាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1T! ត្រង់ន័យនេះហេតុអ្វីលោកអ្នកត្រូវស្ពាយកុំព្យូទ័រយូរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អឥតខ្ចោះ ជូនដល់អ្នកប្រើប្រាស់ទាំងអស់នាពេលបច្ចុប្បន្ននេះ!
សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀត ដូច្នេះ សូមអតិថិជនទាំងអស់រង់ចាំទស្សនាបន្តទៀត នៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀតដែលធ្វើឲ្យស្តេចស្មាតហ្វូនប៊ិចនេះកាន់តែអស្ចារ្យ?
សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ៖ 1800 203 232៕