(បន្ទាយមានជ័យ)៖ មួយថ្ងៃពេញថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន ២ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្ត សហការជាមួយលោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកាំកុងត្រូល កិច្ចការងារអ្នកប្រើប្រាស់ និងការបង្ក្រាបការក្លែងបន្លំ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើលកន្លែងស្ថានីយ៍ប្រេងឥន្ធនៈក្នុងខេត្ត ដោយមិនអប់រំទៀតទេ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេសគុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិតផងដែរ។

លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»

លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង ៩កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ ២កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលលើកទី២ លើកទី៣ មានយីហោដេប៉ូតេលា លេង ស្រីមុំ (ហង្ស ទេព) សាំងធម្មតា៣លីត្រ សាំងស៊ុបពែ ៣លីត្រ ម៉ាស៊ុត ៣លីត្រ លើកទី២, ដេប៉ូតេលាមករា លីលី គ្រប់លីត្រ លើកទី៣ គ្មានបន្លំសាំងធម្មតាជាស៊ុបពែ។

លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកាំកុងត្រូលកិច្ចការងារ អ្នកប្រើប្រាស់ និងការបង្ក្រាបការក្លែងបន្លំ រយៈពេលពេញ១ ថ្ងៃភាពមិនប្រក្រតី ក្នុងការគេងបន្លំបរិមាណ នឹងគុណភាព បរិមាណចំណុះលីត្រ មិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី ១លីត្ររហូតដល់៤លីត្រ ត្រូវបានកសាងសំណុំឯកសារទៅតាមនិតិវិធីច្បាប់បញ្ជូនទៅតុលាការ។

លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមានផងដែរ៕