(សៀមរាប)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់បទបញ្ជាដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ត្រូវការពារឱ្យបានសន្តិភាព មិនអាចឱ្យជនក្បត់ណាមួយ មកប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងការរស់នៅសុខសាន្តរបស់ប្រជាជន ដែលកំពុងមានបានបច្ចុប្បន្ន។

ការណែនាំរបស់នាយឧត្តមសេនីយ៍យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងកងពលធំលេខ២ និងលេខ៣ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានកោតសរសើរដល់ការយកចិត្តទុកដាក់ ថ្នាក់ដឹកនាំកងពល ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារបូរណភាពទឹកដីបានល្អ។ 

នាយឧត្តសេនីយ៍ ក៏បានណែនាំឲ្យកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងការងារជួយសង្គ្រោះនូវបញ្ហាទឹកជំនន់ ទៅលើអាយុជីវិត ក៏ដូចជាមធ្យោបាយ និងសម្ភាររបស់ប្រជាពលរដ្ឋ៕