(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ១០០លានដុល្លារ ដើម្បីស្ថាបនា ជួសជុលផ្លូវ ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកង្វក់នៅខេត្តព្រះសីហនុ (ចុចអាន)
២៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជាមួយចៅទី២០ និងចៅស្រីម្នាក់ទៀត ដែលមកលេងដល់ផ្ទះ (ចុចអាន)
៣៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចាត់ទុកការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ជាទង្វើបម្រើប្រយោជន៍បរទេស (ចុចអាន)
៤៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណើនសេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈត្រូវដើរទន្ទឹមគ្នា ដូចការទឹមគោ ខ្វះមួយណាក៏មិនបាន (ចុចអាន)
៥៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំចំនួន ៥ចំណុច ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងអប់រំ៖ ដំណើរការបូកសរុបពិន្ទុប្រឡងបាក់ឌុបតាមប្រព័ន្ធកុំព្យូទ័រសម្រេចបាន៦០% ខណៈសប្ដាហ៍ក្រោយនឹងប្រកាសលទ្ធផល (ចុចអាន)
៧៖ រយៈពេល២ថ្ងៃ កម្លាំងអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាបរថយន្តបាកុង៣គ្រឿង និងឈើជាច្រើនម៉ែត្រគូបលាក់ទុកក្នុងព្រៃជ្រៅ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ចុចអាន)
៨៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីតាមមាត់ទន្លេ ដើម្បីបំរើដល់វិស័យទេសចរណ៍ (ចុចអាន)
៩៖ នាយឧត្តមសេនីយ៍ នេត សាវឿន ដាក់ចេញវិធានការ ៨ចំណុច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ បុរសខ្លាំងហ្វីលីពីន ឌូតឺតេ ទុកពេល១៥ថ្ងៃ ឱ្យអ្នកទោស ១,៧០០នាក់ ដែលត្រូវបានដោះលែង ត្រឡប់មកដេកគុកវិញ (ចុចអាន)
២៖ YouTube ត្រូវបង់ប្រាក់ពិន័យ ១៧០លានដុល្លារ ជុំវិញការរំលោភបំពានលើ ព័ត៌មានឯកជនរបស់កុមារ (ចុចអាន)
៣៖ អត្រាលក់រថយន្តជប៉ុននៅកូរ៉េខាងត្បូងធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីជម្លោះពាណិជ្ជកម្មផ្ទុះឡើង (ចុចអាន)
៤៖ ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុង លាលែងចេញពីតំណែងហើយ (ចុចអាន)
៥៖ លោក ដូណាល់ ត្រាំ៖ ជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ អាចនឹងធ្វើឡើងនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ (ចុចអាន)
៦៖ ចិនបញ្ចេញវីដេអូ យន្ដហោះចម្បាំងបំបាំងកាយ J-20 ៧គ្រឿង សម្ញែងសហរដ្ឋអាមេរិក (ចុចអាន)
៧៖ ចិន-អាមេរិក សម្រេចលើកកិច្ចចរចាពាណិជ្ជកម្មជុំថ្មីទៅខែតុលាវិញ ក្រោយប្រទេសទាំងពីរទើបបន្តដំឡើងពន្ធដាក់គ្នា (ចុចអាន)
៨៖ ប៉ូឡូញស្នើទិញមីស៊ីលកម្ទេចរថក្រោះ ព្រមទាំងយន្តហោះយោធាដឹកជញ្ជូនខ្នាតធំពីអាមេរិក (ចុចអាន)
៩៖ ជប៉ុន៖ រថភ្លើង និងរថយន្តធុនធំបុកគ្នានាំឲ្យរអិលធ្លាក់ពីផ្លូវដែក និងឆាបឆេះ (ចុចអាន)
១០៖ អភិបាលក្រុងហុងកុង៖ «រដ្ឋាភិបាលប៉េកាំងគោរពទស្សនរបស់ខ្ញុំ និងគាំទ្រគ្រប់មធ្យោបាយរបស់ខ្ញុំ» លើការលុបចោលច្បាប់ធ្វើបត្យាប័ន (ចុចអាន)
១១៖ លោក ត្រាំ សន្យាផ្តល់ជំនួយគ្រប់យ៉ាងដល់ Bahamas ខណៈមនុស្សស្លាប់កើនដល់២០នាក់ ដោយសារព្យុះហឺរីខិនដ៏កំណាចបំផុត! (ចុចអាន)
១២៖ សហរដ្ឋអាមេរិក សន្យាឱ្យលុយរាប់លានដុល្លារ ឱ្យតែកាពីទែនកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ បើកចូលដែនទឹក ដែលខ្លួនអាចរឹបអូសបាន (ចុចអាន)
១៣៖ នាយករដ្ឋមន្ត្រីឥណ្ឌា «ផ្តល់កម្ចី១ពាន់លានដុល្លារឲ្យរុស្ស៊ី» ដើម្បីទ្រទ្រង់គំរោងអភិវឌ្ឍន៍តំបន់ចុងបូព៌ា (ចុចអាន)