អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ និងផ្ដល់អំណោយភ្លាមៗ ដល់ប្រជាពលរដ្ឋ៤គ្រួសារ រងគ្រោះដោយសារបាក់ច្រាំងទន្លេ
05-09-2019 18:04
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលសម្រេចចិត្តរួសរើផ្ទះ ចេញពីតំបន់ប្រឈម នឹងការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នាពេលថ្មីៗនេះ លោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះត្រួតពិនិត្យមើល តំបន់បាក់ស្រុតច្រាំងទន្លេ ចំនួន៣ឃុំ ក្នុងនោះ មានឃុំសូរគង, ឃុំរកាអារ និងឃុំស្តៅ នៃស្រុកកងមាស ខេត្តកំពង់ចាមផងដែរ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេ ក្នុងមួយគ្រួសារទទួលបានប៉ាតង់១ និងថវិកាចំនួន២០ម៉ឺនរៀល៕