(រតនគិរី)៖កម្លាំងនគរបាលអធិការដ្ឋានស្រុកបកែវ ខេត្តរតនគិរី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសាធាតុញៀន ស្ថិតនៅភូមិលុង ឃុំលុងឃុង ស្រុកបកែវ ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់។

លោកវរសេនីយ៍ឯក ជួប វណ្ណរ័ក្ស អធិការនគរបាលស្រុកបរកែវ បញ្ជាក់ថា សម្ភារដកហូតបានក្នុងការបង្ក្រាបនេះរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនខុសច្បាប់ ចំនួន០៩កញ្ចប់ (០២កញ្ចប់តូច,០៧កញ្ចប់ធំ) ទូរស្ទ័០៥គ្រឿង និងសម្ភារប្រើប្រាស់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុបន្នជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការ៕