(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រាប់ឲ្យប្រជាពលរដ្ឋ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ដែលរស់នៅអមសងខាងស្ថានីយជលសាស្រ្ដស្ទឹងសែន ក្នុងខេត្តព្រះវិហារ មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីទឹកក្នុងតំបន់ស្ថានីយជលសាស្រ្ដស្ទឹងសែន ក្នុងខេត្តព្រះវិហារ ឡើងដល់កម្ពស់១១,៥០ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលសន្ទុះទឹកនៅតែបន្ដហក់ឡើងបន្ថែមទៀត។
យោងតាមការសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកបញ្ជាក់ថា ការកើនឡើងនៃកម្ពស់ទឹកនេះ បណ្ដាលមកពីប្រទេសកម្ពុជារងនូវឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលពីខ្យលមូសុងនិរតីខ្លាំង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ និងបណ្ដាលឲ្យទឹកស្ថានីយជលសាស្រ្ដស្ទឹងសែន ក្នុងខេត្តព្រះវិហារកើនឡើងខ្ពស់៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុង៖