(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,១៦៧គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៩៥០គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៦៧៧គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៦,៩០៣គ្រឿង ក្នុងនោះម៉ូតូចំនួន១២,១២៦គ្រឿង រកឃើញយានយន្តល្មើស៦,០៩៥គ្រឿង ក្នុងនោះម៉ូតូ៤,៤៧៤គ្រឿង និងផាកពិន័យ៥,១៣០គ្រឿង ក្នុងនោះម៉ូតូ៣,៨៤៤គ្រឿង៕