(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះករណីប្រើប្រាស់១៤ករណី និងជួញដូរ១៣ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៥៣៩ករណី ឃាត់មនុស្ស១៤,០១២នាក់ (ស្រី៩៦៨នាក់) ក្នុងនោះមានជនបរទេស៣២៤នាក់ (ស្រី៥៥នាក់)៕