(សៀមរាប)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងទិសយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

បន្ទាប់ពីបានស្ដាប់របាយការណ៍សកម្មភាពកងទ័ព អគ្គមេបញ្ជាការ បានមានមតិផ្ដាំផ្ញើដល់អង្គភាព យោធភូមិភាគទី៤ យកចិត្តទុកដាក់៖

*ការងារហ្វឹកហ្វឺន
*ការងារគ្រប់គ្រងកម្លាំង
*ការងារគ្រប់គ្រង និងថែទាំមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់
*ពង្រឹងទៅលើបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ៕