(ភ្នំពេញ)៖ ក្រុមហ៊ុន Hewlett Packard Enterprise (HPE) និងក្រុមហ៊ុន Campura Triangulum Corporation ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្តដ៏ល្បីល្បាញនូវផ្នែកបច្ចេកវិទ្យា បានរួមគ្នាបង្ហាញអំពីផលិតផលថ្មីៗរបស់ HPE ក្នុងគោលបំណងដើម្បីចូលរួម លើកកំពស់វិស័យ ពាណិជ្ជកម្ម អាជីវកម្ម និងសហគ្រិនភាពនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនទ្បើង។
សិក្ខាសាលានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារRaffles Hotel Le Royal ក្រោមប្រធានបទ «Build a secure and flexible hybrid infrastructure with HPE» ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជន។
លោក ស្រី បួសាវ៉ាន់ សេងស៊ូលីន នាយកគ្រប់គ្រងផ្នែក Partner Network របស់ក្រុមហ៊ុន Campura បានសំដែងក្តីរីករាយចំពោះវត្តមានរបស់អតិថិជន ដែលបានចូលរួមសិក្ខាសាលារវាង ក្រុមហ៊ុន HPE និង Campura ហើយជឿជាក់ថានេះ ជាឱកាសដ៏ពិសេសសំរាប់អតិថិជន បានយល់ដឹងនូវអត្ថប្រយោជន៏ ដែលអាចបង្កើនឱកាសវិនិយោគ ឲ្យកាន់តែទូលំទូលាយសំរាប់ស្ថាប័ននានា។
ចំណែកលោក Ng Jit Keong ដែលជា Technical Marketing Manager, Hybrid IT, Growth and Emerging Markets របស់ក្រុមហ៊ុន HPE បានបង្ហាញនូវផលិតផល HPE ProLiant Gen10 server & Simplifying Hybrid IT with HPE SimpliVity ដែលកំពុងតែពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជា អោយកាន់តែមានភាពរីកចម្រើនទៅមុខជាបន្តបន្ទាប់ ហើយ HPE ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ពង្រីកវិសាលភាពអាជីវកម្មរបស់អតិថិជនផងដែរ។ លោកបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Campura ដែលបានរៀបចំកម្មវិធីនេះឡើង។
លោក Sonny Cheah ដែលជា Storage Lead, Asia Emerging Countries របស់ក្រុមហ៊ុន HPE ក៏បានបង្ហាញនូវផលិតផល Optimize Data Storage with HPE Intelligent Platform ដែលបង្កើនប្រសិទ្ធភាពនៃការផ្ទុកទិន្នន័យជាមួយប្រព័ន្ធវៃឆ្លាតរបស់ HPE Platform គឺជាជំរើសដ៏ល្អសំរាប់ស្ថាប័នអតិថិជន។
លោកបន្ថែមទៀតថា ក្រុមហ៊ុន HPE តែងតែយកចិត្តទុកដាក់ និងព្យាយាមផ្តល់ជូនអតិថិជននូវផលិតផល ដែលឈានមុខគេបំផុតនៅក្នុងទីផ្សារ ពីព្រោះថា ផលិតផល HPE ជាបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងស្ថាប័នផ្នែកបច្ចេកវិទ្យាទំនើបៗ និងក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពជោគជ័យ។
លោក Loh Kay Hee ដែលជា Regional Sales Manager របស់ក្រុមហ៊ុន Eaton ហើយក៏ជាដៃគូររបស់ ក្រុមហ៊ុន HPE និង ក្រុមហ៊ុន Campura បានលើកយកនូវផលិតផលរបស់ HPE Options (UPS) ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីសម្រួលប្រព័ន្ធចរន្ដអគ្គីសនីជូនស្ថាប័នអតិថិជនអោយកាន់តែប្រសើរឡើង។
លោកក៏បានថ្លែងអំណរគុណចំពោះ អតិថិជនដែលផ្ដល់កិត្តិយសអព្ជើាញ ចូលរួមនៅក្នុងកម្មវិធីនេះ ដើម្បីទទួលបាននូវចំណេះដឹងពីរបៀបប្រើប្រាស់ របស់ផលិតផល HPE ដែលជាដំណោះស្រាយដ៏ល្អបំផុត ក្នុងការជួយបង្កើនអាជីវកម្មរបស់អតិថិជន ឲ្យកាន់តែរីកចម្រើននាពេលបច្ចុប្បន្ន និងពេលអនាគត៕