(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) និងក្រុមហ៊ុនអចលនទ្រព្យ Urban Village បានចុះកិច្ចព្រមព្រៀងលើការទទួលសិទ្ធិផ្តាច់មុខលក់គម្រោង ខុនដូ នៅតៃវ៉ាន់។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។
ការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) និងក្រុមហ៊ុនអចលនទ្រព្យ Urban Village ក្នុងការការទទួលសិទ្ធិផ្តាច់មុខក្នុងការលក់ ខុនដូ នៅតៃវ៉ាន់ ធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហការទាក់ទងនឹងការអភិវឌ្ឍអចលនទ្រព្យ។ កិច្ចសហការនេះនឹងឱ្យភាគីទាំងពីរ រួមគ្នាជាកម្លាំងឆ្ពោះទៅរកទីផ្សារដ៏ល្អឥតខ្ចោះសម្រាប់វិនិយោគិន។
លោក Roger Liu ប្រធានតំណាង ខុនដូ នៅតៃវ៉ាន់ និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ Urban Village បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយមានវត្តមានជាសក្ខីភាព របស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង ២ផងដែរ។ នេះជាការបង្ហាញពីការរួមគ្នាមួយក្នុងការបង្កើតភាពអស្ចារ្យសម្រាប់ភាគីទាំង២។
តាមរយៈកិច្ចព្រមព្រៀងដែលត្រូវបានទទួលស្គាល់ផ្លូវការ និងស្របច្បាប់នេះក្រុមហ៊ុនទាំង២ បានប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធិផល គោលដៅរួមក៏ដូចជាអត្ថប្រយោជន៍ សម្រាប់វិនិយោគិនផងដែរ។
លោក Ben Li បានសម្តែងក្តីរីករាយចំពោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកឲ្យដឹងថា ការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការល្អបំផុត ជាមួយក្រុមហ៊ុន Prestige Homes (Cambodia) បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកបានបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំលើ ក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ក្នុងការទទួលសិទ្ធិភ្នាក់ងារលក់ផ្តាច់មុខនេះថា នឹងផ្តល់នូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ។
លោក Raymond Choi អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) បានថ្លែងថា ដោយមានកិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅពីក្រុមហ៊ុនអចលនទ្រព្យ Urban Village ក្រុមហ៊ុនពេញចិត្ត និងពាំនាំមកនូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីបំពេញក្តីសុបិនរបស់អតិថិជន។
គោលដៅពិសេសគឺ ពង្រីកខ្លួនពីទីផ្សារអចលនទ្រព្យកម្ពុជា ឆ្ពោះទៅទីផ្សារអាស៊ាន។
លោកបន្ថែមថា មកដល់បច្ចុប្បន្ននេះយើងបានក្លាយជា ក្រុមហ៊ុនអចលនទ្រព្យពិសេសឈានមុខគេ ដោយសារពួកយើងយល់ពី និន្នាការរបស់ទីផ្សារហើយយល់ច្បាស់ពី តម្រូវការអតិថិជន។
លោកបានសម្តែងការអរគុណចំពោះ ដៃគូក្រុមហ៊ុនអចលនទ្រព្យ Urban Village និងបង្ហាញពីក្ដីរីករាយយ៉ាងខ្លាំង ដែលមានទីផ្សារដ៏ធំដូចជាតៃវ៉ាន់ បានផ្តល់សិទ្ធលក់ខុនដូផ្តាច់មុខ ហើយក្រុមការងារក្រុមហ៊ុនអចលនទ្រព្យ Prestige Homes (Cambodia) ក៏បានត្រៀមខ្លួនរួចរាល់ ១០០% ដើម្បីជួយអតិថិជនទួលបាននូវបទដ្ឋាន និងសេវាកម្មជាទីពេញចិត្តបំផុត។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prestige Homes (Cambodia) សូមសាធារណជនទាំងអស់គ្នា ចូលទៅកាន់គេហទំព័រ www.prestigehomeskh.com ឬធ្វើទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៨៨៨ ៨០៧៕