
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតជាមួយចៅទី២០ និងចៅស្រីម្នាក់ទៀត ដែលមកលេងដល់ផ្ទះ (Video inside)
05-09-2019 11:44
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញរូបថតជាមួយចៅទី២០ និងចៅស្រីម្នាក់ទៀត ដែលមកលេងដល់គេហដ្ឋានរបស់សម្ដេច។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា «ព្រឹកនេះចៅទី២០ និងបងស្រីគេមកលេង ជាមួយជីតា។ បានអង្គុយលើជីតា មិនចង់ចុះប្រហែលចង់បានទូរស័ព្ទមិនដឹងព្រោះ និយាយគ្នាស្តាប់អត់បាន»។
គួរជម្រាបថា ចៅទី២០ និងចៅស្រីម្នាក់ទៀត ដែលសម្ដេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្ដាញសង្គមនេះ គឺជាកូនរបស់ លោក ហ៊ុន ម៉ាណែត។
ជាមួយនឹងការបង្ហោះសារ និងរូបថតជាមួយចៅស្រី របស់សម្ដេចតេជោ ហ៊ុន សែន នេះ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ Facebook ជាច្រើននាក់ បានចូលទៅ Comment សារ ដើម្បីជូនពរសម្ដេច និងក្រុមគ្រួសារផងដែរ៕