(ភ្នំពេញ)៖ នៅ Showroom ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមិត្ដហ្វូន លើមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ បានដាក់តាំងបង្ហាញនូវស្ដង់ពិព័រណ៌ 5G ដែលទទួលបានការគាំទ្រខ្ពស់ពីអតិថិជនរាប់រយនាក់ បានចូលមកទស្សនា និងស្វែងយល់នូវស្ដង់ពិព័រណ៍ 5G លើកដំបូង និងតែមួយគត់ ពីមិត្ដហ្វូន ដែលជាប្រតិបត្ដិករទូរគមនាគមន៍ឈានមុខគេ។
ស្ដង់ពិព័រណ៍ 5G នេះ នឹងនៅបន្ដស្វាគមន៍វត្ដមានភ្ញៀវជាច្រើនខែទៀត សម្រាប់មកចូលរួមបទពិសោធន៍ជាមួយបច្ចេកវិទ្យាចុងក្រោយ នៃវិស័យទូរគមនាគមន៍ចល័ត។
នេះគឺជាឱកាសសម្រាប់អតិថិជន មកទទួលយកនូវបទពិសោធការបង្ហាញបច្ចេកវិទ្យា 5G ជាលើកដំបូងសម្រាប់អតិថិជនកម្ពុជា ភាគច្រើនដែលប្រើប្រាស់ទូរស័ព្ទ រួមមាន៖
* តេស្ដល្បឿន 5G៖ បង្ហាញពីកម្រិតល្បឿនមហាលឿនរបស់ 5G បើធៀបនឹង 4G នៅលើអេក្រង់ធំ។ វាមានល្បឿន ១,៦ ជីហ្គាបៃ សម្រាប់ការដោនឡូន។
* Insta360 Live Broadcast៖ ការបង្ហាញវីដេអូ ៣៦០ ដឺក្រេ នៅលើអេក្រង់ ៦០ អ៊ីញដោយការភ្ជាប់បច្ចេកវិទ្យា Insta360 ទៅនឹងទូរទស្សន៍ និងបង្ហាញនៅលើគណនីហ្វេសប៊ុក និងយូធូប ដែលអាចបង្វិលរូបភាពលើទូរស័ព្ទដៃរហូតដល់ ៣៦០ ដឺក្រេដោយប្រើប្រាស់បច្ចេកវិទ្យា 5G។
* 4K Video stream៖ ទទួលបាននូវបទពិសោធវីដេអូកម្រិត 4K លើអេក្រង់ធំទំហំ ៦០អ៊ីង ដែលផ្ដល់រូបភាពច្បាស់ត្រជាក់ភ្នែក។
* Cloud Game 5G៖ លេងហ្គេម 5G ដោយរលូននៅលើ Cloud ដោយចំណាយពេលរង់ចាំដំណើរប្រតិបត្ដិការខ្លីបំផុត ជាមួយនឹងវីដេអូកម្រិត HD។
* បទពិសោធន៍ជាមួយ VR៖ រីករាយទស្សនាជាមួយហ្គេមនិងវីដេអូហាក់ដូចពិតៗជាមួយបច្ចេកវិទ្យា VR លើអ៊ីនធឺណិត 5Gយ៉ាងរលូន។
Vlogger លោក Dimong ជាអតិថិជនសំណាងបំផុតម្នាក់ ដែលបានមកទស្សនាស្ដង់ពិព័រណ៍ 5G របស់មិត្ដហ្វូន បានចែករំលែកនូវក្ដីរំភើបចំពោះបច្ចេកវិទ្យានេះ ដោយបាននិយាយថា៖ «ពិតជាអស្ចារ្យមែន! ក្នុងនាមជាអ្នកគាំទ្របច្ចេកវិទ្យាម្នាក់ ខ្ញុំព្យាយាមសាកល្បងធ្វើតេស្ដគ្រប់បែបយ៉ាង តែ 5G នេះពិតជាខុសប្លែកខ្លាំងមែនទែន។ ជាមួយល្បឿនមហាលឿនរបស់វា ខ្ញុំអាចទទួលបាននូវបទពិសោធសេវាកម្មបច្ចេកវិទ្យាចុងក្រោយបំផុតជាលើកដំបូងក្នុងឆាកជីវិត។ អរគុណដល់មិត្ដហ្វូន សម្រាប់ស្ដង់ពិព័រណ៍នេះ»។
ក្រោមបទសម្ភាសជាមួយអ្នកតំណាងក្រុមហ៊ុន លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន បានថ្លែងប្រាប់ពីគោលបំណងបើកស្ដង់ពិព័រណ៍នេះថា៖ «យើងទទួលស្គាល់ថា មិត្ដហ្វូន ជាអ្នកផ្ដល់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ឈានមុខគេក្នុងការកសាងសង្គម Digital នៅក្នុងប្រទេសកម្ពុជា។ យើងប្ដេជ្ញាបន្ដអភិវឌ្ឍបច្ចេកវិទ្យាដ៏មានគុណប្រយោជន៍បំផុត ដែល 5G គឺជាជំហានដំបូង និងជាចលករសម្រាប់ប្រើប្រាស់បច្ចេកវិទ្យា AR, AI និង Big Data ជាដើម»។
មិត្ដហ្វូន មានបំណងបើកសម្ពោធបច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដំបូងបំផុតមួយដែលប្រើប្រាស់ 5G ដ៏ពិតប្រាកដ។ វាជាដំណើរដ៏វែងឆ្ងាយក្នុងការដាក់ឲ្យប្រើប្រាស់ 5G នៅទូទាំងប្រទេស តែចាប់ពីពេលនេះ មិត្ដហ្វូន បានតម្លើងផែនទី 5G របស់ខ្លួន និងរៀបចំបរិក្ខាចាំបាច់នានាដើម្បីដាក់ដំណើរការបច្ចេកវិទ្យា 5G ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
មិត្ដហ្វូន ក៏ផ្ដោតទៅលើសហគ្រាស និង Government Solutions ជាមួយសេវាកម្មថ្មីៗ ព្រមទាំង ផលិតផល Fin-tech, Digital Contents, e-Government និង Smart City ជាដើម៕