Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News និង១៧ប្រទេសទៀត ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ

05-09-2019 09:59

(ភ្នំពេញ)៖ គណៈកម្មាការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញអង្គភាពព័ត៌មាន Fresh News និងអង្គភាពព័ត៌មាន មកពី១៧ប្រទេសផ្សេងទៀត ឱ្យធ្វើទស្សនកិច្ច នៅប្រទេសចិន ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រទេសទាំង១៧នោះ រួមមាន ចិន (អ្នករៀបចំកម្មវិធី) ឥណ្ឌា កាហ្សាក់ស្ថាន Kyrgy ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន Uzbekistan អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង ម៉ុងហ្គោលី អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី ស្រីឡាងកា។

ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។