Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរបើកចរាចរណ៍ឡើងវិញហើយ នៅកំណត់ផ្លូវជាតិលេខ៤ ចំណុចស្ពាសំរោង ស្រុកកំពង់សីលា (Video inside)

05-09-2019 08:15

(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលផ្អាកចរាចរណ៍សម្រាប់រថយន្ដធុនធំជាបណ្ដោះអាសន្ននោះ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានបើកចរាចរណ៍ឡើងវិញហើយ ដោយសារទឹកស្រកចុះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះថា បន្ទាប់ពីទឹកមានសភាពស្រកចុះ នៅពេលនេះសមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្ដទាំងអស់ធ្វើចរាចរណ៍ដូចធម្មតាវិញហើយ ក្រោយពីផ្អាកអស់មួយរយៈកាលពីម្សិលមិញ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ គិតត្រឹមព្រឹកនេះ ទឹកនៅចំណុចស្ពានសំរោង មានកម្ពស់៥.៧០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់៥.៨០ម៉ែត្រ៕