(ថៃ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «STYLE BANGKOK (October) 2019 - Fashion/Furniture/Gifts/Home Decor/ Houseware រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញ សម្លៀកបំពាក់, ផលិតផលធ្វើពីស្បែក, វត្ថុអនុស្សាវរីយ៍, សម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារឹម។
ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ «STYLE BANGKOK (October) 2019-Fashion Furniture/ Gifts/Home Decor/ Houseware» តាមកម្មវិធីដូចបានជំរាបខាងលើ។
ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះ (Confirm) ពីការអញ្ជើញទៅទស្សនាពិព័រណ៍ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣-៧២៦ ៣០៤ និង E-mail : [email protected] សូមអរគុណ៕