(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញសេចក្តីជូនដំណឹងមួយ ណែនាំឲ្យមន្ទីរកសិកម្មទាំងអស់ ជំរុញឲ្យម្ចាស់រោងចក្រកែច្នៃផលិតផលកសិកម្ម និងម្ចាស់កសិដ្ឋានដែលមានបំណងនាំចេញផ្លែស្វាយ ផ្លែមៀនប៉ៃលិន ផ្លែស្រការនាគ ផ្លែដូងក្រអូប ម្រេច និងទឹកមាត់ត្រចៀកកាំទៅកាន់ប្រទេសចិន សូមមកចុះបញ្ជី នៅនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិម្ម ដើម្បីចាត់មន្ត្រីចុះពិនិត្យ និងណែនាំបច្ចេកទេស ស្របតាមលក្ខខណ្ឌអនាម័យរបស់ភាគីចិន។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញានេះ។
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖