(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាព បរិមាណ ប្រេងឥន្ធៈនៅតាមស្ថានីយ/ដេប៉ូ ក្នុងខេត្តបាត់ដំបងបានចំនួន ១៣ទីតាំងលទ្ធផល៖
១៖ ខុសបរិមាណ២ទីតាំង
២៖ ខុសបរិមាណ និងគុណភាព ២ទីតាំង
៣៖ ត្រឹមត្រូវ៩ទីតាំងក្នុងក្រុងបាត់ដំបង។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីពង្រឹងគុណភាពនិងបរិមាណនៅតាមស្ថានីយ៍ប្រេងឥន្ទន:ក្នុងល្រុងបាត់ដំបង មន្រ្តីកាំកុងត្រូលបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដី និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាព បរិមាណ ប្រេងឥន្ធៈនៅតាមស្ថានីយ/ដេប៉ូ ក្នុងខេត្តបាត់ដំបងបានចំនួន ១៣ទីតាំងជាលទ្ធផល៖
១៖ ខុសបរិមាណ២ទីតាំង
២៖ ខុសបរិមាណនិងគុណភាព២ទីតាំង
៣៖ ត្រឹមត្រូវ៩ទីតាំងក្នុងក្រុងបាត់ដំបង។
លោកប្រធានសាខាបានបន្តថា ទីតាំងដែលមានកំហុសនេះមន្ត្រីកាំកុងត្រូលបានរកឃើញកំហុសជាលើកទីមួយដូច្នេះ មន្ត្រីជំនាញបានឲ្យម្ចាស់ទីតាំងខាងលើធ្វើកិច្ចសន្យាកែតម្រូវ បើមន្ត្រីជំនាញរកឃើញកំហុសជាលើកទីពីរ មន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
លោកបានអំពាវនាវដល់ស្ថានីយប្រេងឥន្ទន: ដែលបានលក់ជូនអតិថិជនរបស់ខ្លួនត្រូវបញ្ឈប់លក់ខុសបច្ចេកទេស ឬបន្លំអតិថិជនបន្តទៀតបានឡើយ គឺត្រូវលក់គ្រប់លីត្រស្មោះត្រង់ជាមួយអ្នកទិញ ទៅតាមស្តង់ដារកំណត់ទើបរួចខុសពីការផាកពិន័យរបស់មន្រ្តីជំនាញ ឬចាត់ការតាមផ្លូវច្បាប់៕