(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,០១៦គ្រឿង រកឃើញល្មើសច្បាប់៨៦៦គ្រឿង (ម៉ូតូ៦៦៦គ្រឿង) អប់រំគ្មាន និងផាកពិន័យ ៨៦៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ៦៧៥គ្រឿង, អប់រំគ្មាន និងផាកពិន័យ៦៧៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤,៧៣៦គ្រឿង រកឃើញយានយន្តល្មើស ៤,១៤៦គ្រឿង (ម៉ូតូ២,៧៩៨គ្រឿង) និងផាកពិន័យ ៣,១៨១គ្រឿង (ម៉ូតូ២,១៦៨%)ផងដែរ៕