(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំធ្វើការរួមគ្នាទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកដី និងការសាងសង់សំណង់ខុសច្បាប់តាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។
ការថ្លែងបែបនេះ ខណៈលោកបានអញ្ជើញចូលជូបសំដែងការគួរសមជាមួយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កម្លាំងកងនគរបាលការពារព្រំដែនខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្រៅពីការថ្លែងជំរុញបែបនេះ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី មានគោលបំណង និងសំណូរពរចំណុចមួយចំនួនទៀតរួមមាន៖
*ទី១៖ ពិនិត្យអំពីសកម្មភាពការងារក្តាប់សភាពការណ៍ពីសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំដែនទឹកសំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាព្រំដែន
*ទី២៖ បង្ក្រាបបទល្មើស និងការឆ្លងដែនអនាធិបតេយ្យតាមផ្លូវរបៀបបិទផ្លូវរបៀងណា ដែលនាំឱ្យមានភាពអនាធិបតេយ្យ
*ទី៣៖ ដឹកនាំ ទប់ស្កាត់ កាត់បន្ថយភាពអសកម្ម ពង្រឹងសណ្ដាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែនឲ្យមានប្រសិទ្ធភាពចៀសវាងការប៉ះពាល់ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ
*ទី៤៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំទប់ស្កាត់ការជួញដូរគ្រឿងញៀន ដឹកឈើឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានព្រៃយកដី ការហ៊ុព័ទ្ធកាន់កាប់ដីព្រំដែនដោយខុសច្បាប់ ការសាងសង់សំណង់ខុសច្បាប់តាមបណ្តាលដល់ព្រំដែន
*ទី៥៖ បណ្ដាអង្គភាពមានសមត្ថកិច្ចនៅតាមសែបន្ទាត់ព្រំដែន ត្រូវខិតខំប្រមែប្រមូលព័ត៌មានដែលទាក់ទងដល់បទល្មើសឆ្លងដែន ដើម្បីសហការបង្ក្រាបឲ្យទាន់ពេលវេលា
*ទី៦៖ ពិនិត្យអំពីប៉ុស្តិ៍អនាធិបតេយ្យ ជាពិសេសការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងការលួចបើកផ្លូវរបៀបព្រំដែនដោយខុសច្បាប់ ត្រួតពិនិត្យអ្នកវិន័យតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តខុស ករណីការប្រព្រឹត្តមិនរាងចាល ត្រូវកសាងសំណុំរឿងបញ្ជូនឡើងតុលាការប្រឈមមុខច្បាប់
*ទី៧៖ បំពេញការងារផ្សេងទៀត តាមការដឹកនាំបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕