(ភ្នំពេញ)៖ នៅយុគសម័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech ការប្រើ «គណនីសន្សំ» ពិតជាជម្រើសដ៏ឆ្លាតវៃរបស់ប្រជាជនកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីគ្រប់គ្រងចរន្តសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់លើមុខរបរទទួលទាន ឬអាជីវកម្ម ព្រមទាំងបានចំណូលការប្រាក់បន្ថែមផងដែរ។
ប្រាសាក់ ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា គឺពិតជាដៃគូផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន ពិសេសផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់របស់ខ្លួនជាមួយនឹងការបើកគណនីសន្សំនៅប្រាសាក់។
អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងអាចគ្រប់គ្រងចំណូលនិងចំណាយបានយ៉ាងងាយស្រួល ក៏ព្រោះតែអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយខ្លួនឯងតាមរយៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ហើយអាចធ្វើការត្រួតពិនិត្យរបាយការណ៍ប្រើប្រាស់សាច់ប្រាក់បានថែមទៀតផង។
លោកស្រី ស៊ុយ សុខនាង នាយិកានាយកដ្ឋានសេវាធនាគាររបស់ប្រាសាក់បានលើកឡើងថា៖ «យើងខ្ញុំសូមស្វាគមន៏សាធារណជនទាំងអស់ដែលមានបំណងចង់បើកគណនីសន្សំនៅប្រាសាក់ ជាពិសេសអតិថិជនដែលមានគណនីសន្សំនៅប្រាសាក់ នឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ការភ្ជាប់សេវាធនាគារចល័តដែលអតិថិជនអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យរបាយការណ៍និងសមតុល្យគណនី និងអត្រាប្ដូរប្រាក់ដោយមិនគិតកម្រៃសេវា»។
សូមបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ជាមួយលក្ខខណ្ឌងាយងាយ៕
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។ អំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911។