(សៀមរាប)៖ កម្មវិធីប្រឡងចម្រៀងបែប Digital «The Mask Singer Cambodia» ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO បានចាប់ផ្តើមដំណើរការ ជម្រុះវគ្គដំបូងផ្តើមពីខេត្តសៀមរាប នៅផ្សារ «ហេរីថេក» (The Heritage Walk) ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រស្មាតហ្វូន OPPO កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ការប្រកួតសមត្ថភាពចម្រៀងបែប Digital ដោយពាក់របាំងមុខ «The Mask Singer Cambodia» ជាលើកដំបូងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងទទួលបានអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលដែលពួកគេ បានជួបផ្ទាល់ ជាមួយកំពូលតារាជាច្រើនរូប ដែលជា Idol របស់ពួកគេ បានចែករំលែកនូវបទពិសោធន៍ល្អៗ និងផ្តល់ទំនុកចិត្តដល់ពួកគេ មុនពេលប្រកួតផងដែរ។
វាជាកម្មវិធីដំបូង ពិតជាប្លែកភ្នែក ដូច្នេះមានមនុស្សមកទស្សនាច្រើនណាស់ ធ្វើឲ្យពិបាកទស្សនាផ្ទាល់បន្តិច ប៉ុន្តែសម្រាប់បេក្ខជនចូលប្រលង គឺពុំចាំបាច់ហត់ប្រជៀតគ្នា ដើម្បីមើលការប្រគុំតន្ត្រីនោះឡើយ ជាពិសេសគឺ អាចមើលឃើញ Idol របស់ខ្លួនពេញភ្នែកតែម្តង ដោយសារមានជំនួយការពិសេស ដែលអាច Zoom បានប្រវែងវែង ហើយច្បាស់ក្រឡែតនោះគឺ OPPO Ren 10x Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom)។
សូមបញ្ជាក់ថា កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំ ដោយទូរស័ព្ទ OPPO នេះ នឹងផ្តល់អត្ថប្រយោជន៍ចំពោះជយលាភី ដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ ១០០,០០០,០០០រៀល ស្មើនឹងប្រមាណជា២ម៉ឺន៥ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃ
បន្ទាប់ពីខេត្តសៀមរាប គឺមានខេត្តតាកែវ នៅថ្ងៃទី០៣ ខែកញ្ញា និងខេត្តកំពង់ចាម បាត់ដំបង និងរាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។
លក្ខខណ្ឌ នៃការចូលប្រលងចំរៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់ ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត ការបញ្ចេញសម្លេងពិតរបស់ពួកគេ នៅលើឆាកតន្រ្តី ដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់៕