(ភ្នំពេញ)៖ លោក សាង វាសនា អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ «ក៩» ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែង ទំហំ ១៦០២, ៤៩ម៉ែត្រក្រឡា នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ដី ខាងជើងទល់នឹង ឡេង សយ ខាងត្បូងទល់នឹង បាព្រីង ខាងកើតទល់នឹង រិន សុខុន ខាងលិចទល់នឹង ងួន យឺន។
មូលហេតុបាត់ ដោយសារមិនដឹងទុកនៅទីណា ហើយរហូតមកដល់ពេលនេះរកមិនឃើញសោះ។ ការបាត់នេះ គឺពុំមានពាក់ព័ន្ធ និងការបញ្ចាំ ឬលក់ទៅឲ្យជនណាម្នាក់ឡើយ។ បើមានបញ្ហាអ្វីកើតឡើង លោកហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងបានដាក់ពាក្យបន្តឹងទៅចៅសង្កាត់រួចហើយ៕