(ភ្នំពេញ)៖ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ដែលឈានមុខគេនៅក្នុងពិភពលោក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំ សម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។ បញ្ហាសុវត្ថិភាពនៅតែជាការពិចារណាដ៏សំខាន់មួយ សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅពេលពួកគេប្រើប្រាស់វិធីទូទាត់ប្រាក់បែបថ្មីៗ
ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នា ជាមួយនឹងការផ្លាស់ប្តូរ លើបច្ចេកវិទ្យា នៃការទូទាត់របស់យើងដូច្នោះដែរ។ គំនិតផ្តួចផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖
* ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ។
* ការពារទិន្នន័យ ដោយអនុវត្តគោលការណ៍សុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលំអិតអំពីគណនី។
* បំពាក់ទិន្នន័យ ដោយកំណត់អត្តសញ្ញាណនៃការក្លែងបន្លំដ៏គួរឱ្យកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុកចិត្តក្នុងការអនុម័ត លើប្រតិបត្តិការដែលត្រឹមត្រូវ។
* ផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ភាគីទីបី និងអាជីវករ ដើម្បីឱ្យពួកគេដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុវត្ថិភាព លើការទូទាត់។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានថ្លែងថា យើងមានមោទកភាពដែលបានចាប់ផ្តើមដាក់ចេញនូវផែនទីសុវត្ថិភាព សម្រាប់អនាគតប្រទេសកម្ពុជា។ ការធានាសុវត្ថិភាពលើ ប្រព័ន្ធពាណិជ្ជកម្មបែបអេកូសាស្ត្រ (commerce ecosystem) គឺជាអាទិភាពចម្បង របស់យើង ហើយយើងចាត់ទុកជាការទទួលខុសត្រូវរួមគ្នា រវាងបណ្តាញសេវាកម្មទូទាត់ អ្នកប្រើប្រាស់ធនាគារ និងរដ្ឋាភិបាល។ បច្ចេកវិទ្យាបានផ្តល់ មធ្យោបាយច្នៃប្រឌិតថ្មីៗ ក្នុងការបង់ប្រាក់ និងទទួលប្រាក់ ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ស្មុគស្មាញផងដែរ។ ដើម្បីអាចដើរមួយជំហានលឿន ជាងការក្លែងបន្លំ យើងត្រូវធ្វើការរួមគ្នាផ្តល់សុវត្ថិភាពដូចគ្នាជាមួយការវិនិយោគ ដូចដែលយើងធ្វើលើការច្នៃប្រឌិតនានា ដែលជំរុញដល់បទពិសោធន៍ ពាណិជ្ជកម្មថ្មីៗ ដូច្នេះដែរ។
លោកស្រីបានបន្តថា ការបង្ហាញនូវផែនទីបង្ហាញផ្លូវរបស់វីសា កើតឡើងនៅពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សម្រាប់ទម្រង់នៃការទូទាត់ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឈផ្សេងៗដូចជាការទូទាត់តាមរយៈទូរស័ព្ទដៃ ដែលបង្កើនបទពិសោធន៍ សម្រាប់អ្នកប្រើប្រាស់។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត សុវត្ថិភាព គឺស្ថិតនៅតែជាការពិចារណាចម្បង សម្រាប់អ្នកប្រើប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះ៦៧ភាគរយ មានការព្រួយបារម្ភ អំពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេនៅពេលប្រើប្រាស់ ទូរស័ព្ទដៃ ដើម្បីទូទាត់ប្រាក់។
លោកស្រី ជុំ ម៉ូនីកា បានន្ថែមទៀតថា នៅពេលសួរជាពិសេសអំពីអ្វីដែលជាកង្វល់ធំបំផុតទាំងបីរបស់ពួកគេ នៅពេលប្រើទូរស័ព្ទដៃ ដើម្បីធ្វើការទូទាត់ប្រាក់ អតិថិជននៅប្រទេសកម្ពុជា បាននិយាយថា ការជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទត្រូវបានគេលួច ឬទូរស័ព្ទត្រូវបានគេចូល លួចទិន្នន័យ និងប្រឈមជាមួយ malware ឬទូស័ព្ទត្រូវបានមេរោគចូលវាយលុកជាដើម។
ក្រុមហ៊ុនវីសាបានធ្វើការជាមួយអ្នកពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្មនេះ រួមមានស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ និងម្ចាស់គណនីផ្ទាល់ ដើម្បីទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព។ ផែនទីបង្ហាញផ្លូវសុវត្ថិភាពនាពេលអនាគតរបស់វីសា គឺជាលទ្ធផល នៃការពិគ្រោះយោបល់ និងការសហការគ្នាដ៏ទូលំទូលាយ ដែលធ្វើឱ្យឯកសារនេះ ក្លាយជាឯកសារផ្លូវការមួយស្តីពីការទូទាត់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា។
វីសាកំពុងចែកចាយនូវផែនទីបង្ហាញផ្លូវរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីធានាដល់ប្រព័ន្ធសុវត្ថិភាពពាណិជ្ជកម្មបែបអេកូសាស្រ្តនៅក្នុងពិភពលោក ក៏ដូចជាធ្វើការជាមួយស្ថាប័នឧស្សាហកម្មធនាគារកម្ពុជា ដើម្បីជួយតម្រែតម្រង់គំនិតផ្តួចផ្តើមលើបញ្ហាសុវត្ថិភាពនេះដែរ៕