(កំពង់ចាម)៖ ភេសជ្ជៈប៉ូវកំម្លាំងហ្សូរ៉ាស់ បានបន្តចុះចែករង្វាន់ជាថ្មីម្ដងទៀតហើយដល់អ្នកដែលមានសំណាងទី២ ឈ្នះរង្វាន់យក្ស២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ អ្នកដែលមានសំណាងលើកទី២នេះ មានឈ្មោះថា ស៊ុន ពិសី មានមុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិគោកទ្រាកើត ឃុំល្វា ស្រុកព្រៃឈរ កំពង់ចាម។

លោក ថា ស៊ុន ពិសី បានរៀបរាប់ទាំងទឹកភ្នែករលីងរលោង ក្រោយក្រុមការងារហ្សូរ៉ាស់បានប្រគល់ទឹកប្រាក់ដល់ដៃផ្ទាល់ថា លោកសប្បាយចិត្តរកពាក្យអ្វីមកថ្លែងមិនបាន ចង់តែយំ ព្រោះរំភើបពេក មិននឹកស្មានសោះថា អាចឈ្នះរង្វាន់ទឹកច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយនឹងយកទឹកប្រាក់នេះមួយចំនួនទៅសងបំណុលគេ សង់ផ្ទះមួយឱ្យត្រឹមត្រូវសម្រាប់ជីវភាពប្រចាំថ្ងៃ មើលជម្ងឺឪពុកដែលកំពុងតែឈឺ និងទិញសម្លៀកបំពាក់ថ្មីៗ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

ដោយឡែកក្រៅពីអ្នកមានមហាសំណាងឈ្នះទឹកប្រាក់ ២ម៉ឺនដុល្លារ អ្នកចែកចាយបន្តភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ ក៏ទទួលបានរង្វាន់លើកទឹកចិត្តនូវម៉ូតូ Zoomer X មួយគ្រឿង យ៉ាងស្រស់ស្អាតផងដែរ។ តើអ្នកត្រៀមខ្លូនដើម្បីឈ្នះ ២ម៉ឺនដុល្លារពី Zorus ហើយឬនៅ?

គួរបញ្ជាក់ផងដែរថា ហ្សូរ៉ាស់ គឺភេសជ្ជៈប៉ូវកម្លាំងដ៏ឈ្ងុយឆ្ងាញ់ដែលផ្សំឡើងពីមើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ។ ភេសជ្ជៈប៉ូវកម្លាំងជំនួយស្មារតីពេលបើកបរ បន្សាបជាតិស្រវឹង និងជំនួយខួរក្បាល៕