(ភ្នំពេញ)៖ សន្តិសុខក្រុមហ៊ុនឯកជនមួយ លោក ប្រាក់ សាបាន រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទិញស្រាបៀរកម្ពុជាតែមួយកំប៉ុងប៉ុណ្ណោះ ហើយមិនត្រជាក់ទៀត យកទៅពិសាក្រោយបម្រើការងារ បែរជាមានសំណាងត្រូវរង្វាន់៤០លានរៀល។
លោក សាបាន រៀបរាប់ថា «ខ្ញុំមិននឹកស្មានថា ស្រាបៀរកម្ពុជា ដែលខ្ញុំទិញ គឺត្រូវរង្វាន់ធំបែបនេះសោះ ព្រោះពេលទៅទិញនោះគឺអស់អាត្រជាក់ពីធុងក្លាសេបាត់ទៅហើយ អញ្ចឹងខ្ញុំក៏សម្រេចទិញអាកំប៉ុង ដែលមិនត្រជាក់ទៅ។ មិនដឹងថា ជារឿងចៃដន្យ ឬជាសំណាងទេ ព្រោះត្រឹមតែមួយកំប៉ុងសោះ ខ្ញុំបានត្រូវរង្វាន់ធំបែបនេះ»៕