(ភ្នំពេញ)៖ តាងនាមឱ្យក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក លោកស្រី គង់ កុសល់ បានបង្ហាញការសោកស្តាយចំពោះបេក្ខជនទាំងពីររូបគឺ បេក្ខជន ថុន ស្រីយ៉ា និងក្រុមចម្រៀងនារី TMT​ ដែលត្រូវបានជម្រុះក្នុងវគ្គ Live Show សប្តាហ៍ទីមួយកាលពីរាត្រីថ្ងៃទី១ ខែកញ្ញានេះតាមរយៈ​​ការបោះឆ្នោតផ្ញើសារពីទស្សនិកជន និងក្រោមការសម្រេចចិត្ត ពីគណៈកម្មការបីរូប មិនអនុញ្ញាតិឱ្យបន្តទៅមុខទៀតបាន។

លោកស្រីបន្តថា៖ «​ ក្រៅពីមានការសោកស្តាយខ្ញុំក៏សូមចូលរួមអបអរចំពោះបេក្ខជនទាំង១៤រូប ដែលអាចឆ្លងផុតនៅវគ្គនេះ និងសូមសរសើរដល់បេក្ខជន គង់ ចំរើន ដែលមកពីខេត្តសៀមរាប ដែលទទួលបានសារគាំទ្រច្រើនជាងគេបំផុតក្នុងចំណោមបេក្ខជនប្រកួតទាំងអស់»។

​គួររម្លឹកថា កូនក្រុមរបស់គណៈកម្មការឱក សុគន្ធកញ្ញាទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ និង បន្តដោយកូនក្រុមគណៈកម្មការ ណុប បាយារិទ្ធ។

សម្រាប់វគ្គ Live Show សប្តាហ៍ទីពីរដែលនឹងត្រូវបន្តនៅរាត្រីថ្ងៃទី ៨ ខែកញ្ញានេះ​នឹងមានបេក្ខជន១៤ រូបដូចជា បេក្ខជន ធឿ​ន លី​លី​មកពីភ្នំពេញ ​, ជាតិ សុច្ច​កា​(​ភ្នំពេញ)​, ថា​ន់ នឿ​ថង (ភ្នំពេញ)​, កែវ ចាន់​ដា​លី​ន (ភ្នំពេញ) ​, សំ សុ​វ​ណ្ណា​រ៉ា​ក់​(ភ្នំពេញ) ​, គឿ​ន នភាល័យ​(ភ្នំពេញ)​, ចាន់ សុ​បញ្ញា (កំពង់ចាម) ​, គង់ ចំរើន​(សៀមរាប)​, ឆុ​ន បា​លូ​( សៀមរាប) ​​, ង៉ូ​ត សិលា​ (ភ្នំពេញ), ចាន់ កូ​ម៉ែ​ន​(កំពត) និង​ក្រុម JMB, X Fighter, និង,X2B នឹងត្រូវប្រកួតហើយនឹងត្រូវជម្រុះបេក្ខជនជាបន្តផងដែរ។

ដើម្បីចូលរួមទស្សនាផ្ទាល់វគ្គ Live Show សប្តាហ៍ទី២ សូមតាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/Wurkz​Cambodia/ ឬ មកកាន់ស្តង់របស់វើក WURKZ នៅជាន់ផ្ទាល់ដីផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីនៅថ្ងៃផ្សាយផ្ទាល់ និង អាចទស្សនាតាមកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖ 086 314 555៕