(ព្រះសីហនុ)៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំការងាររបស់ក្រុមប្រឹក្សាលើកទី៣ ក្នុងអាណត្តិទី៣ ដើម្បីស្ដាប់នូវសេចក្ដីរាយការណ៍នានា ពីសកម្មភាពរបស់សមាជិកក្រុមប្រឹក្សា និងសកម្មភាពរួមរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៣នេះ បានផ្ដោតលើរបៀបវរៈចំនួន៦ ដើម្បីពិនិត្យពិភាក្សា និងអនុម័ត៖
*ទី១៖ ពិនិត្យនិងអនុម័ត លើសេចក្ដីព្រៀងរបៀបវរៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី៣ របស់ក្រុមប្រឹក្សាខេត្ត
*ទី២៖ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា
*ទី៣៖ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៩ ស្ដីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩)
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈអភិបាលខេត្តព្រះសីហនុ
*ទី៥៖ ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត
*ទី៦៖ បញ្ហាផ្សេងៗ។
ក្រោយចប់ការវាយតម្លៃនូវចំណុចខ្លាំង និងចំណុចខ្សោយ នៃសកម្មភាពនានារបស់រដ្ឋបាលខេត្ត ដែលអនុវឌ្ឍន៍ក្នុងខែសីហាកន្លងទៅ លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងអភិបាលខេត្ត បានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធ ដែលធ្វើប្រត្តិបត្តិការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
ការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលជាចំណុចលេចធ្លោក្នុងគោលនយោបាយការពារភូមិ-ឃុំ មានសុវត្តិភាព។ ទោះជាយ៉ាងនេះក្ដី កិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៣ នូវបានបង្ហាញអំពីចំណុចខ្វះខាតមួយចំនួន ដែលស្ថាប័នរដ្ឋខ្លះ ពុំទាន់បំពេញបានតាមតម្រូវការ អភិវឌ្ឍន៍របស់ខេត្ត ហើយបានជំរុញឲ្យអាជ្ញាធរក៏ដូចជា មន្ត្រីទទួលខុសត្រូវ តាមបណ្ដាអង្គភាពខិតខំបន្តទៀត ដើម្បីឲ្យដំណើការអភិវឌ្ឍន៍របស់ខេត្តប្រព្រឹត្តទៅតាមគោលការណ៍កំណត់៕