Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៣ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ជាង ១ពាន់គ្រឿង និងផាកពិន័យជាង៨៨៦គ្រឿង

03-09-2019 19:01

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៤២៨គ្រឿង រកឃើញល្មើសច្បាប់១,៣១៧គ្រឿង (ម៉ូតូ៦៩%) អប់រំ៤៣១គ្រឿង និងផាកពិន័យ ៨៨៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,៩៦១គ្រឿង, អប់រំ២៥០គ្រឿង និងផាកពិន័យ៦២៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៧២០គ្រឿង រកឃើញយានយន្តល្មើស ៣,២៨១គ្រឿង (ម៉ូតូ៦៥%) ក្នុងនោះអប់រំ៩៦៥គ្រឿង និងផាកពិន័យ ២,៣១៦គ្រឿង (ម៉ូតូ៦៥%)ផងដែរ៕