(ភ្នំពេញ)៖ ម្នាក់ៗពិបាកចិត្ត ដ្បិតពុំដែលបានដឹងថាកាដូដែលមានតម្លៃសម្រាប់ដៃគូសង្សារ នាយុគសម័យ Digital នោះគឺ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ជាមួយនឹង៣ជម្រើសពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray។

បើគូស្នេហ៍របស់អ្នកជាសុភាពនារី លោកអ្នកអាចទិញ ស្មាតហ្វូន OPPO F11 Pro ដែលមានពណ៌ Waterfall Gray សម្រាប់ជាកាដូក្នុងថ្ងៃពិសេសរបស់គាត់ ព្រោះវាជាពណ៌បែបថ្លៃថ្នូរ ស្រស់ស្អាត ឆើតឆាយទាន់សម័យតែម្តង។ Admin ជឿជាក់ថា បន្ទាប់ពីបើកកាដូឃើញស្មាតហ្វូន OPPO F11 Pro ពណ៌ Waterfall Gray នោះមិត្តស្រីរបស់អ្នកនឹងពេញចិត្តស្តូកតែម្តង ហើយរត់ទៅឱបអ្នក និងថើបអ្នកមួយខ្សឺតជាក់ជាពុំខានឡើយ។ ជាពិសេសមិត្តស្រីអ្នកនឹងស្រឡាញ់អ្នកទេ្វដង កាន់តែរឹតចំណងស្នេហ៍របស់អ្នកទាំងពីរបន្ថែមទៀត។

ចំណែកឯនារីវិញ គប្បីទិញស្មាតហ្វូន OPPO F11 Pro ពណ៌ Thunder Black ជាកាដូជូនដល់មិត្តប្រុសខ្លួន ព្រោះវាជាពណ៌តំណាងឲ្យសុភាពបុរស។

បន្ទាប់ពីទទួលបានកាដូនេះភ្លាម មិត្តប្រុសរបស់អ្នកនឹងកែប្រែឥរិយាបថពីព្រងើយកន្តើយមក ជាស្និទ្ធស្នាលជាមួយនឹងអ្នកឡើងវិញជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត អ្នកនឹងក្លាយជានារីទីមួយក្នុងបេះដូងមិត្តប្រុសរបស់អ្នកដោយឥតកែប្រែ ហើយគ្មាននារីណាផ្សេងអាចជំនួសតំណែងរបស់អ្នកបានឡើយ។

ចំណែកឯស្មាតហ្វូន OPPO F11 Pro ពណ៌ Aurora Green គឺសាកសមទាំងសុភាពបុរស និងសុភាពនារី។ វាជាពណ៌ស្រស់ស្អាត ត្រូវចិត្តសម្រាប់គូស្នេហ៍ដែលស្រឡាញ់ពណ៌ដូចគ្នាជាលក្ខណៈ Couple Phone។ លោកអ្នកអាចបង្កើនជំនឿចិត្តឲ្យកាន់តែភាពស៊ីមេទ្រីគ្នាបានមួយកម្រិតទៀត។ លោកអ្នកអាចទិញវានៅក្នុងឱកាសខួបអាពារហ៍ពិពារហ៍ ឬរំលឹកចំណងស្នេហ៍គ្រាដំបូងក៏បានដែរ។

ក្រៅពីលក្ខណៈពិសេសនៃជម្រើសពណ៌ ស្មាតហ្វូន OPPO F11 Pro ត្រូវបានរចនាឡើងយ៉ាងល្អប្រណីត វាមានអេក្រង់លាតពេញទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ 16MP ផ្នែកខាងក្រោយពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP, ប្រតិបត្តិការប្រព័ន្ធ Andriod 9.0 និងមាន RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានយូរ បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរងចាំរយៈពេលសាកថ្មយូរ។

និយាយជារួម ស្មាតហ្វូន OPPO F11 Pro ទាំងបីពណ៌ខាងលើនេះ គឺជំនួយការដ៏ពិសេសសម្រាប់ជួយរឹតចំណងស្នេហ៍ របស់លោកអ្នកឲ្យកាន់តែប្រសើរថែមទៀត ឬជូនកាលអាចជួយកែប្រែនូវស្ថានការណ៍ស្នេហា ដែលប្រេះស្រាំឲ្យត្រឡប់មកជាល្អវិញបានផងដែរ៕