(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានប្រមាណ៥៦លានដុល្លារអាមេរិក ក្នុង១ឆ្នាំដល់កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទើបចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីជំនួបពិភាក្សាការងាររវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Luke Arnold អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិអូស្ត្រាលី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ភាគីទាំង២ បានបន្តពិភាក្សា ផែនការហិរញ្ញប្បទាន សម្រាប់វិនិយោគនៅកម្ពុជា ឆ្នាំ២០២០-២០២៤។
ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគីអូស្ត្រាលី ក្នុងការរៀបចំសេចក្តីព្រាងឯកសារទស្សនទាននេះ ដែលបានផ្តល់មូលដ្ឋានសម្រាប់ពិភាក្សា និងរៀបចំផែនការហិរញ្ញប្បទាន សម្រាប់ការវិនិយោគនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៤។
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំងស្រុង៖