(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។
* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ពងទឹក ខណ្ឌដង្កោ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់៕