(ក្រចេះ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់ និងរងរបួសធ្ងន់៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកគោយន្ដកន្រ្តៃយ៍ កាលពីវេលាម៉ោង ៧៖៥០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០១៩ នៅលើផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង ភូមិកចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកចិត្របុរី ហេតុការណ៍នេះបណ្ដាលមកពីរថយន្ដសាំង បុកគោយន្ដកន្រ្តៃយ៍ក្នុងទិសដៅស្របទិសគ្នាបណ្ដាលឲ្យមនុស្សចំនួន ៤នាក់បានស្លាប់ និងរងរបួសធ្ងន់ចំនួន ៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ជួប ខឿន ភេទស្រី អាយុ៤៧ឆ្នាំ (ស្លាប់)
*ទី២៖ ឈ្មោះ ភិច ធារិត ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់)
*ទី៣៖ ឈ្មោះ ភិច ធា អាយុ១០ឆ្នាំ (ស្លាប់)
*ទី៤៖ ឈ្មោះ ឆាយ រ៉ែន ភេទស្រី អាយុ៤០ឆ្នាំ (ស្លាប់)
*ទី៥៖ ឈ្មោះ ភិច ធារី ភេទប្រុស អាយុ១២ឆ្នាំ (របួសធ្ងន់)
*ទី៦៖ ឈ្មោះ ភិច ចន្តា ភេទប្រុស អាយុ២០ឆ្នាំ (របួសធ្ងន់) ជាអ្នកបើកគោយន្ដកន្រ្តៃយ៍
*ទី៧៖ ឈ្មោះ ផាត ស្រីលាប ភេទស្រី អាយុ១៥ឆ្នាំ (របួសធ្ងន់)
*ទី៨៖ ឈ្មោះ ឈា មីមី ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់) អ្នកទាំងអស់រស់នៅភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង មកដល់ចំនុចកើតហេតុ ត្រូវបានរថយន្ដសាំងយ៉ុងបុក ពណ៌បៃតងចាស់ ពាក់ស្លាក់លេខភ្នំពេញ 2AM-1463 បានបុកពីក្រោយចំពេញទំហឹង។
ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ វេង ឈន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទងលង់២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នគរបាលបន្តទៀតថា ចំណែកសពជនរងគ្រោះត្រូវបាននគរបាលប្រគល់ជូនគ្រួសារ ធ្វើបុណតាមប្រពៃណី រីឯគោយន្ដកន្រ្តៃយ៍ និងរថយន្ដនគរបាលយកមករក្សាទុក នៅប៉ុស្ដិ៍រដ្ឋបាលឃុំចង្រ្កង់ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕