(ភ្នំពេញ)៖ លោកស្រី សម អក្ខរា ចែកចាយផលិតផលម៉ាស៊ីនថតPanasonic Sabbay Nash ដែលចែកចាយផ្ដាច់មុខផលិផល Panasonic ប្រចាំកម្ពុជា បានឱ្យដឹងថា ឆ្នាំនេះអត្រានៃការលក់ផលិផល Panasonic មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះទីផ្សារកំពុងតម្រូវការខ្លាំង លើផលិផលបច្ចេកវិទ្យាទាំងនេះ។
ជាមួយនឹងការកើនឡើងនេះក្រុមហ៊ុន Sabbay Nash បាននាំចូលផលិផលថ្មីមួយទៀត ជាប្រភេទម៉ាស៊ីនថតរូប ដែលជាផលិផលក្រុមហ៊ុន Panasonic ម៉ាក Lumix S1R S1 ជាបច្ចេកវិទ្យាថ្មី និងចុងក្រោយបំផុត។
លោកស្រី សំ អាការាត ថ្លែងឱ្យដឹងក្នុងពិធីសម្ពោធជាផ្លូវការម៉ាស៊ីនថតរូបម៉ាក Lumix S1R S1 ដែលទើបលេចវត្តមាននៅកម្ពុជាថា ម៉ាស៊ីនថតរូបម៉ាក Lumix S1R S1ជាម៉ាស៊ីនថតសេរីថ្មី និងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Panasonic ដែលទើបនាំចូលមកប្រទេសកម្ពុជា។ ការនាំចូលកាំមេរ៉ាប្រភេទថ្មីនេះធ្វើឡើង បន្ទាប់ពីឃើញថាប្រជាពលរដ្ឋនៅកម្ពុជា កំពុងមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់។
លោកស្រីបន្ថែមថា មានអតិថិជនប្រើប្រាស់ផលិផលរបស់ក្រុមហ៊ុន Panasonic ច្រើន ដោយសារតែផលិតផលផលិតឡើង ផ្ដោតលើគុណភាពជាចម្បង និងជាផលិតផលបែបបច្ចេកវិទ្យានាំមុខគេផងដែរ។
លោកស្រីបញ្ជាក់ថា «ការលក់ផលិតផលក្រុមហ៊ុន Panasonic មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ហើយសម្រាប់ឆ្នាំនេះគិតចាប់ពីខែមករា ដល់ខែកញ្ញា ការលក់ផលិផល Panasonic កើនឡើងចំនួន៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨»។
លោក ស៊ូ ប៊ុនហេង តំណាងក្រុមហ៊ុន Panasonic ថ្លែងឲ្យដឹងថា ឪម៉ាស៊ីនថតរូបម៉ាក Lumix S1R S1 ជាប្រភេទម៉ាស៊ីនថតរូបផ្ដោតសំខាន់លើវីដេអូ និងរូបភាព ហើយសម្រាប់ការនាំចូលផលិផលថ្មី មកប្រទេសកម្ពុជា ដោយសារតែមើលឃើញថា បច្ចុប្បន្ននេះមានអ្នកនិយមចូលចិត្តថតរូបភាពច្រើន និងចង់បានរូបភាពស្អាតៗ ដោយឡែកបើនិយាយពីចំណូល របស់ពលរដ្ឋវិញក៏មានការកើនឡើងដូចគ្នា និងសាកសមសម្រាប់ម៉ាស៊ីនថតរូបម៉ាកថ្មីនេះ ដូច្នេះហើយទើបក្រុមហ៊ុននាំចូល កាំមេរ៉ាម៉ាកថ្មីនេះមកកម្ពុជា។
លោកបញ្ជាក់ថា ជាមួយការគាំទ្រដ៏ច្រើនលើសលុបនេះក្រុមហ៊ុន Panasonic គ្រោងនឹងនាំយកផលិផលថ្មីៗជាច្រើនទៀត ចូលមកចែកចាយនៅប្រទេសកម្ពុជា៕