(ភ្នំពេញ)៖ ដើម្បីអបអរដល់គូស្នេហ៍ថ្មី ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ ក្នុងរដូវកាលថ្មីខាងមុខនេះ ក្រុមហ៊ុនថតរូបល្បីៗចំនួន៦ ដែលមានស្នាដៃល្អ បទពិសោធន៍ជាច្រើនឆ្នាំក្នុងការថតរូបទាំងក្នុង និងក្រៅប្រទេស នឹងរួមគ្នាបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី២០%-៥០% សម្រាប់គូស្នេហ៍ ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ក្នុងរដូវកាលខាងមុខនេះ ហើយបានចូលរួមកក់ទុកជាមុន ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅផ្សារទំនើបអ៊ីអន សែនសុខ។
ក្រុមហ៊ុនថតរូបល្បីៗចំនួន៦ ដែលមានស្នាដៃល្អដែលនឹងរួមគ្នាបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ រួមមាន៖
ទី១៖ ក្រុមហ៊ុនថតរូប Pepper Media Cambodia៖ ក្រុមហ៊ុនថតរូប Pepper Media Cambodia ដែលជាអ្នកសហការឧបត្ថម្ភនៃពិព័រណ៍អាពាហ៍ពិពាហ៍នេះ នឹងផ្ដល់ការបញ្ចុះតម្លៃរហូតដល់២០% បូករួមជាមួយនឹងការថែមជូនកញ្ចប់ Dress Up Video ដែលមានតម្លៃ៥០០ដុល្លារ ដោយឥតគិតថ្លៃផងដែរ។ ទំព័រហ្វេសប៊ុក៖ Pepper Media Cambodia
ទី២៖ ក្រុមហ៊ុនថតរូប L-Sopheak Mongkul៖ ក្រុមហ៊ុនថតរូប L-Sopheak Mongkul នឹងផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់៥០% រួមជាមួយការផ្ដល់ជូនពិសេសនូវ voucher ២០ដុល្លារ ចំនួន១០០កញ្ចប់ សម្រាប់អ្នកចូលរួមក្នុងថ្ងៃពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤។ មិនតែប៉ុណ្ណោះគូស្នេហ៍ ដែលបានចុះឈ្មោះទុកជាមុន និងចូលរួមនៅក្នុងថ្ងៃកម្មវិធី ក៏អាចមានឱកាសឈ្នះកញ្ចប់សេវាកម្មថតរូប Pre-Wedding តម្លៃ៨០០ដុល្លារដោយឥតគិតថ្លៃពី L-Sopheak Mongkul ថែមទៀតផង។ ទំព័រហ្វេសប៊ុក៖ L-Sopheak Mongkul ។
ទី៣៖ ក្រុមហ៊ុន Avintage Studio៖ ក្រុមហ៊ុន Avintage Studio នឹងផ្ដល់ជូនការបញ្ចុះតម្លៃ៣០% ក្នុងថ្ងៃពិព័រណ៍រយៈពេល២ថ្ងៃនេះ រួមជាមួយការបញ្ចុះតម្លៃលើកញ្ចប់សេវាកម្មថតរូបក្រៅប្រទេសដែលមានដូចជា ថតរូប Pre-wedding នៅប្រទេសថៃមានតម្លៃត្រឹមតែ ៣,៨០០ដុល្លារ និងនៅប្រទេសវៀតណាមមានតម្លៃត្រឹមតែ ៤,៨០០ដុល្លារតែប៉ុណ្ណោះ។ ទំព័រហ្វេសប៊ុក៖ Avintage Studio ។
ទី៤៖ ក្រុមហ៊ុនថតរូប MOCO៖ ក្រុមហ៊ុនថតរូប MOCO ដែលជាក្រុមហ៊ុនថតរូបមកពីប្រទេសម៉ាឡេស៊ី ក៏មានការបញ្ចុះតម្លៃ២០% សម្រាប់ការថតរូប Pre-Wedding នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងកញ្ចប់ផ្ដល់ជូនពិសេសៗថែមទៀតផង។ ទំព័រហ្វេសប៊ុក៖ MOCO: Moments Of Cherished Occasions - Photography & Videography
ទី៥៖ ក្រុមហ៊ុនថតរូប Axion Wedding៖ ក្រុមហ៊ុនថតរូប Axion Wedding នឹងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់គូសេ្នហ៍រហូតដល់ទៅ ២០% សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ជាមួយនឹងការផ្ដល់ជូនការថតវីឌីអូ DRESS UP ដោយឥតគិតថ្លៃ។ ក្នុងនោះ Axion Wedding ក៏ផ្ដល់ជូននូវកញ្ចប់សេវាកម្មថតរូប Pre-Wedding ដោយឥតគិតថ្លៃ សម្រាប់គូស្នេហ៍ ដែលបានចុះឈ្មោះទុកជាមុន និងចូលរួមនៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ថែមទៀតផង។ ទំព័រហ្វេសប៊ុក៖ axion wedding
ទី៦៖ ក្រុមហ៊ុនថតរូប CL Studio៖ ចំនែកឯក្រុមហ៊ុនថតរូប CL Studio ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មថតរូបក្នុងថ្ងៃអាពាហ៍ពិពាហ៍ Pre-Wedding ភ្ជាប់ពាក្យ គ្រួសារ និងគ្រប់កម្មវិធីទាំងអស់ នឹងធ្វើការបញ្ចុះតម្លៃរហូតដល់៣០%។ ទំព័រហ្វេសប៊ុក៖ CL Studio
ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំក្នុងរដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ក៏អាចចូលរួមកក់សេវាកម្ម និងផលិតផលផ្គត់ផ្គង់ទុកជាមុន ជាមួយនឹងក្រុមហ៊ុនផ្សេងទៀត ដែលមានការបញ្ចុះតម្លៃចាប់ពី ១០%-៧០% មានដូចជា៖ ក្រុមហ៊ុនថតវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា ពិធីការ សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដសម្លៀកបំពាក់ រថយន្ដ ធនាគារ គ្រឿងសង្ហារឹម គ្រឿងសម្អាង កាដូអាពាហ៍ពិពាហ៍ និងសេវាកម្មជាច្រើនទៀត។
ចូលរួមដោយសេរី ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមានគុណភាព និងតម្លៃល្អៗ ជាច្រើនប្រភេទ ក៏ដូចជាយល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យ ជាមួយនឹងខ្ទង់ចំណាយតិចចំណេញពេលវេលា ដើម្បីជ្រើសរើសសេវាកម្មសមស្របសម្រាប់អាពាហ៍ពិពាហ៍របស់អ្នក ជាមួយគុណភាពល្អបំផុត៕