(ភ្នំពេញ)៖ អត្តពលិកតេក្វាន់ដូកម្ពុជាក្រោមការឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដណ្តើមបានមេដាយប្រាក់២ បន្ថែមទៀតពីការប្រកួតជើងឯកតេក្វាន់ដូពិភពលោក ក្រោយបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូពិភពលោក World Taekwon – do ITF Championship នៅប្រទេសប៊ុលហ្គារី រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៤-៣០ ខែសីហានេះ។
ជាលទ្ធផល ក្រុមអត្តពលិកកម្ពុជាបានដណ្តើមមេដាយប្រាក់ ២បន្ថែមទៀត បន្ទាប់ពីឈ្នះមេដាយមាស ១ កាលពីប៉ុន្មានថ្ងៃមុនដោយ លោកប៉ាល់ ជីវ័ន្ត ផ្តួលគូរប្រកួតរបស់ខ្លួនមកពីប្រទេសព័រតូរីកូនៅវគ្គផ្តាច់ព្រាត់។
ដោយឡែកនៅថ្ងៃទី២៩ខែសីហានេះ កីឡាករ បួន ចន្ទ័ថារ៉ាត់ បាននាំមេដាយប្រាក់ពិភពលោកមួយបន្ថែមទៀតជូនប្រទេសកម្ពុជាក្នុងវិញ្ញាសារប្រយុទ្ធ និង មេដាយប្រាក់មួយទៀតគឺបានមកពីវិញ្ញាសារបច្ចេកទេសពិសេសជាក្រុម។
ចំណែកឯមេដាយសំរឹទ្ធ គឺរកបានដោយកីឡាករហ៊ឹម រីដា និងមួយទៀតទទួលបានលើវិញ្ញាសារសំដែងជាក្រុមផងដែរ។
លោកស្រី គង់ កុសល ក្នុងនាមជាអ្នកចូលរួមចំនែកឧបត្ថមពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សូមចូលរួមអបអរសាទរនូវលទ្ធផលដ៏គាប់ប្រសើរនេះ ហើយសូមអោយប្រជាជនកម្ពុជាចូលរួមបន្តគាំទ្រ និង លេងកីឡាតេក្វាន់ដូនេះទាំងអស់គ្នា៕