(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១២៥,៩៥៥តោន កើនឡើង២៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ បានចំណូលជិត១៧០លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថាថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៧ខែ ដំបូងនេះ មានតម្លៃ១,៣៤២ដុល្លារក្នុង១តោន បានធ្លាក់ចុះ៥%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៧ខែ មានចំនួនប្រមាណជាជាង ១៦៩,០៣១,៦១០ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែកក្កដា មានចំនួនប្រមាណជាជាង ២១,៦៩៣តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែកក្កដា មានតម្លៃ ១,៣៥៣ដុល្លារក្នុង១តោន។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕