Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BMW បង្កើតកម្មវិធីប្រូម៉ូសិនពិសេស លើសេវាកម្មជាច្រើន ជូនអតិថិជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ !

02-09-2019 13:31

(ភ្នំពេញ)៖ BMW Cambodia ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិនាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានបង្កើតកម្មវិធីប្រូម៉ូសិន ពិសេសលើសេវាកម្មជាច្រើន ដែលមានឈ្មោះថា «Service Clinic» ផ្ដល់ជូនអតិថិជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។

កម្មវិធី Service Clinic របស់ BMW Cambodia នឹងប្រព្រឹត្តទៅរយៈពេល១ខែពេញ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលកម្មវិធីនេះ មានការផ្ដល់ជូនពិសេសៗ រួមមាន៖

១៖ ការពិនិត្យមើលចំណុច ចំនួន១២ចំនុច លើរថយន្តដោយឥតគិតថ្លៃ
២៖ បញ្ចុះ១០ភាគរយ លើការថែទាំគ្រប់ប្រភេទ ដែលរួមមានការប្ដូរប្រេងម៉ាស៊ីន, ការប្ដូរប្រេងហ្វ្រាំង, ការប្ដូរស្បែកហ្វ្រាំង, ការប្ដូរដុំហ្វ្រាំង, ការប្ដូរសម្បុកអ៊ែរ, ការប្ដូរតម្រងប្រេង, ការប្ដូរប៊ូហ្ស៊ី, ការប្ដូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់
៣៖ បញ្ចុះតម្លៃ៣០ភាគរយ ទៅលើ Lifestyles
៤៖ ពិនិត្យមើលកង់រថយន្តថា ស្មើឬមិនស្មើ ដោយឥតគិតថ្លៃ
៥៖ បញ្ចុះតម្លៃ២០ភាគរយ លើការតម្រង់កង់រថយន្ត
៦៖ បញ្ចុះតម្លៃ២០ភាគរយ សម្រាប់ការជួសជុលទាំងអស់ លើកលែងតែការថែទាំ
៧៖ ផ្ដល់ជូនការលាងសម្អាតរថយន្ត ដោយមិនគិតថ្លៃ
៨៖ មានការចាប់ឆ្នោតផ្សងសំណាងពិសេស សម្រាប់អតិថិជនដែលចំណាយចាប់ពី១ពាន់ដុល្លារឡើងទៅ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមទូរស័ព្ទលេខ០៧៨ ៩០ ៩០ ៩០ ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕