(ភ្នំពេញ)៖ អ្នកសារព័ត៌មាន Fresh News រួមទាំងអ្នកសារព័ត៌មានកម្ពុជា៣អង្គភាពទៀត ត្រូវបាន ទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី តាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញឱ្យទៅធ្វើទស្សនកិច្ច និងទេសចរ រយៈពេល៥ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ពីតំបន់ ទេសចរណ៍មួយចំនួន។
ដំណើរទស្សនកិច្ច និងទេសចរនេះ ធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួម ព្រឹត្តិការណ៍ Mega Fam «It's Summertime in Malasysia-Let's go to the beach visit Malaysia 2020» ដែលរៀបចំដោយក្រសួងទេសចរណ៍ម៉ាឡេស៊ី។
នៅក្នុងព្រឹត្តិការណ៍នេះដែរ អ្នកសារព័ត៌មានកម្ពុជា ទាំង៤អង្គភាពខុសៗគ្នានឹងត្រូវអញ្ជើញទៅទស្សនាតំបន់ទេចរណ៍ប្រវត្តិសាស្ត្រ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិផងដែរ៕