(ភ្នំពេញ)៖ ជនសង្ស័យចំនួន ១៥នាក់ ដែលសង្ស័យជាក្រុមមុខសញ្ញាឆក់ប្លន់ នៅខណ្ឌសែនសុខនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការធ្វើបង្រ្កាបបាននៅមុខព្រលាន យន្តហោះពោធិ៍ចិនតុង ដែលក្រុមជនសង្ស័យទាំងនោះ កំពុងជិះម៉ូតូឆ្វែលទៅឆ្វែលមក នៅលើផ្លូវសហព័ន្ធរុស្ស៊ីប្រុងធ្វើសកម្មភាព។
ខណៈនោះ កម្លាំងនគរបាលមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនក្រុមទាំងនោះមកសួរនាំ ក៏បែកធ្លាយក្រុមជនសង្ស័យ ១០នាក់ ក្នុងចំណោមបក្ខពួក១៥នាក់នោះ ជាប់ពាក់ព័ន្ធ និងករណីឆក់និងប្លន់ ក្នុងទឹកដីខណ្ឌសែនសុខ។ ទើបកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រគល់ជនសង្ស័យ ១០នាក់ ទៅឲ្យអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី។ ដោយឡែក បក្ខពួក៥ នាក់ទៀត ដោយមិនមានជាប់ពាក់ព័ន្ធ នឹងករណីទាំងនោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឲ្យឪពុកម្ដាយមកធានាឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចច្រកចូលភូមិព្រៃទា១ កែងផ្លូវសហាវិថីព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍ ពិសេសនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ល្បាតក្នុងមូលដ្ឋានក៏ប្រទះប៉ះក្រុមក្មេងទំនើងចំនួន១៥នាក់ ដោយមានការសង្ស័យក៏ឃាត់ពិនិត្យ និងនាំយកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅ៣សួរនាំ។
ក្រោយពីសួរនាំរួច ចម្លើយសារភាពរបស់ក្មេងទំនើង ចំនួន១០នាក់ ជាប់ពាក់ព័ន្ធនិងករណីវាយប្លន់ចំនួន២ករណី ក្នុងខណ្ឌសែនសុខ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងប្រគល់ជនសង្ស័យទាំង១០នាក់ ទៅខណ្ឌសែនសុខ សួរនាំតាមនិតិវិធី។ ដោយឡែក ក្មេងទំនើងចំនួន៥នាក់ទៀត សមត្ថកិច្ចបានធ្វើការអប់រំ និងហៅអាណាព្យាបាលមកធានារួចប្រគល់ឲ្យត្រលប់ទៅផ្ទះវិញ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ រិន រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រកដ, ទី៣៖ឈ្មោះ រ៉ុង សុផា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤៖ ឈ្មោះ សូត ឡៃហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៥៖ ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦៖ ឈ្មោះ ទេស ណារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៧៖ ឈ្មោះ ម៉ន ឈុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៨៖ ឈ្មោះ សុខ គាភ ភេទប្រុស អាយ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងបក្ខពួក២នាក់ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមផ្លូវច្បាប់៕