(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងការវិវត្តស្តីពី ការប្រែប្រួលអាកាសធាតុ។
ក្នុងសេចក្តីថ្លែងអំណរគុណ, លោករដ្ឋមន្រ្តីក្រសួងធនធានទឹក លឹម គានហោ បានឲ្យដឹងថា តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយនេះ អាចជាការផ្តល់ព័ត៌មានទាន់ពេលវេលា ដល់សាធារណជនលោកបានជ្រាប និងមានលទ្ធភាពត្រៀមលក្ខណៈទុកជាមុន ចៀសវាងបានជាអតិបរមានូវគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ។
ខាងក្រោមនេះ ជាចេញសេចក្តីថ្លែងអំណរគុណរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក៖